មន្ដ្រីប្រតិបត្តិផ្នែកលក់ (Sales Executive )

Campany LY HOUR PAY PRO PLC
Website http://www.lyhourpay.com
Phone 096 9955633
Adress No. 85-88, St. Kim Il Sung (289), Sangkat Boeng Kak II, Khan Toul Kork, Phnom Penh.

Level Bachelor Degree Term Full Time
Hiring 5 Sex Unlimited
Salary ($) Negotiation Age 18-35
Type Permanent Location stung treng
Job Category Sales Job Views 1101
Publish date 28-Nov-2019 Close Date 30-Nov-2020

ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលី ហួរ គ្រុប និងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាដើម្បីអនុវត្តប្រតិបត្ដិការជាតតិយភាគី ដោយផ្តល់ នូវសេវាកម្មផ្ទេរប្រាក់ និងការទូទាត់ប្រាក់ ដោយចាប់ដៃគូរអាជីវកម្ម ជាមួយភ្នាក់ងារវេរលុយទូទាំងប្រទេស។ ដោយសារភាពរីកចម្រើនជាបន្ដបន្ទាប់របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន ក្រុមហ៊ុនត្រូវការជ្រើសរើសបេក្ខជនដែលមានសក្ដានុពល ការប្តេជ្ញាចិត្ត និងមានបទពិសោធន៍ សម្រាប់មុខតំណែងជា មន្ដ្រីប្រតិបត្តិផ្នែកលក់៖

ភារកិច្ច និងការទទួលខុសត្រូវ៖

• គ្រប់គ្រង និង រៀបចំគម្រោងផែនការប្រចាំថ្ងៃសម្រាប់ការចុះជួបភ្នាក់ងារ លី ហួរ វេលុយ ក្នុងតំបន់ប្រតិបត្តិរបស់ខ្លួន។
• បង្រៀននិងបណ្ដុះបណ្ដាលដល់ភ្នាក់ងារពីរបៀបក្នុងការប្រើប្រាស់ម៉ាស៊ីនវេរលុយ (mPOS) ព្រមទាំងផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុន។
• រៀបចំផែនការជ្រើសរើសភ្នាក់ងារថ្មីៗ នៅក្នុងតំបន់យុទ្ធសាស្ត្រសំខាន់ៗដែលបានដាក់ចេញពីសាមីប្រធាន និងជាគោលដៅរួមរបស់ក្រុមហ៊ុន។
• ធ្វើការសហការ និង ជំរុញភ្នាក់ងារ អាជីវករជាដៃគូ ដើម្បីទទួលនិងផ្ញើឯកសារផ្សេងៗរបស់អតិថិជនឲ្យទាន់ពេលវេលាទៅតាមផែនការ។
• ប្រមូលនូវរាល់ពត៌មានពីទីផ្សារ និង អតិថិជនដើម្បីស្វែងរកដំណោះស្រាយនិងយុទ្ធសាស្ត្រថ្មីៗ។
• ធ្វើរបាយការទៅសាមីប្រធាន ជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ។
• ចូលរួមរាល់សកម្មភាពផ្សព្វផ្សាយ និង ប្រម៉ូសិនថ្មីៗដល់ ភ្នាក់ងារ និងអតិថិជននៅតំបន់គោលដៅរបស់ខ្លួន។

សមត្ថភាពដែលតម្រូវឲ្យមាន៖

1. ជានិស្សិតកំពុងសិក្សាឆ្នាំទី៤ ឬ បានបញ្ចប់បរិញ្ញាបត្រផ្នែកទីផ្សារ គ្រប់គ្រងពាណិជ្ជកម្ម ឬ បរិញ្ញាបត្រផ្សេងៗទៀត។
2. មានបទពិសោធន៍ការងារជាបុគ្គលិកផ្នែកលក់លើវិស័យវេរលុយ ឬ វិស័យធនាគារ ហិរញ្ញវត្ថុ។
3. មានសីលធម៌ ឥរិយាបថល្អ ស្មោះត្រង់ មានការប្ដេជ្ញាចិត្តអត់ធ្មត់ខ្ពស់ និងគោរពវិន័យខ្ជាប់ខ្ជួន។
4. មានជំនាញក្នុង ការផ្សព្វផ្សាយ ការវិភាគ ការគណនា មានទំនាក់ទំនងល្អ និងអាចធ្វើការងារជាក្រុម។
5. មានម៉ូតូផ្ទាល់ខ្លួន ដែលអាចប្រើប្រាស់ផ្លូវឆ្ងាយបាន។


អត្ថប្រយោជន៏ដែលទទួលបានរួមមាន៖

 ប្រាក់បៀវត្សសមរម្យដែលមានការប្រកួតប្រជែង
 ការធានារ៉ាប់រងសុខភាព និង គ្រោះថ្នាក់ការងារ ២៤ ម៉ោង (លី ហួរ អិនសួរិន)
 ការធានារ៉ាប់រងសុខភាពដោយ បសស
 វគ្គបណ្ដុះបណ្ដាលកសាងសមត្ថភាពបុគ្គលិក
 ឯកសណ្ថាន
 ប្រាក់ថ្លៃជួលម៉ូតូ និងថ្លៃសាំង
 ប្រាក់អតីតភាពការងារ ២ ដងក្នុងមួយឆ្នាំ
 មានការឈប់សម្រាកស្របតាមច្បាប់ការងាររួមទាំង អត្ថប្រយោជន៏ផ្សេងៗជាច្រើនទៀតអាស្រ័យទៅលើគោលនយោបាយរបស់ក្រុមហ៊ុន។

ប្រសិនបើបេក្ខជននិងបេក្ខនារីមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងឯកសារផ្សេងៗ (CV and Cover Letter) មកកាន់ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី តាមរយៈ៖
 អ៊ីម៉ែល៖ ✉: hr@lyhourpay.com
 គេហទំព័រ៖ https://www.lyhourpay.com/career
 ហ្វេសប៊ុក´៖ : លីហួរវេរលុយ ly hour veluy
 ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈទូរស័ព្ទ៖☎ 087 42 1111 / 099 907 799

Name Hout Sokngim
Phone 087 42 1111/099 907 799/ 011 898 081
E-mail sokngim.hout@lyhourpay.com

Send this offer to a friend

Jobpending

Top Jobs

 All users who looking for job now.

Featured Free