មន្រ្តីឥណទានជាន់ខ្ពស់ 5 នាក់ ប្រចាំសាខាច្បារអំពៅ ស្រុកស្អាង ស្រុកព្រៃឈរ

Campany NongHyup Finance (Cambodia) Plc.
Website http://www.nhfinance.com.kh
Phone 096 66 92 998 / 012 796 685 / 071 333 6413
Adress ផ្ទះលេខ C៥៧-៦១ ផ្លូវឈៀហ្វុលណេស​ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

Level High School Term Full Time
Hiring 30 Sex Male
Salary ($) 350$ Age 18 ឆ្នាំឡើងទៅ
Type Contract/Temp Location phnom penh
Job Category Banking & Finance Job Views 125
Publish date 18-Dec-2020 Close Date 30-Jan-2021

តួនាទី និងទំនួលខុសត្រូវ៖

1 អនុវត្តផែនការសកម្មភាព នៃសាខានិងប្រកាន់ខ្ជាប់នូវគោលនយោបាយនិងនីតិវិធីឥណទានរបស់ស្ថាប័ន
2 រៀបចំផែនការប្រមូលប្រាក់ និងចំណាយប្រចាំថ្ងៃរបស់មន្រ្តីឥណទាននិងដាក់ជូនប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
3 ប្រឹក្សា និងផ្តល់យោបល់ ចែករំលែកព័ត៌មានដល់អតិថិជនក្នុងការធ្វើអាជីវកម្មនិងគាំទ្រអាជីវកម្មរបស់ពួកគាត់។
4 ចាត់វិធានការជាបន្ទាន់ជាមួយមន្រ្តីឥណនដ៏ទៃទៀតនៅពេលមានការកើតឡើងនៃប្រាក់កម្ចីហួសកាលកំណត់ហើយត្រូវរាយការណ៍ពីស្ថានភាពនេះទៅកាន់ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
5 ផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ស្ថាប័នដើម្បីកំណត់គោលដៅអតិថិជននៅតំបន់សក្តានុពលនិងជួយមន្រ្តីឥណទានផ្សេងទៀតក្នុងការផ្សព្វផ្សាយជាក្រុមតាមការស្នើសុំរបស់ក្រុមប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
6 បណ្តុះបណ្តាលនិងតំរង់ទិសទៅកាន់មន្ត្រីឥណទានថ្មីៗអំពីរបៀបអនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងលើកទឹកចិត្តពួកគេឱ្យធ្វើការជាមួយស្ថាប័នជាក្រុម។
7 ចូលរួមនិងជួយដល់មន្ត្រីឥណទានដទៃទៀតក្នុងការស្រាវជ្រាវមូលដ្ឋានលើការស្ទង់មតិការពេញចិត្តរបស់អតិថិជនការវិភាគភាពខ្លាំង ភាពខ្សោយ ឳកាស និងការគំរាមកំហែងនៃដៃគូប្រកួតប្រជែងរបស់ស្ថាប័ននៅក្នុងតំបន់ប្រតិបត្តិការហើយផ្ញើរបាយការណ៍នេះទៅកាន់ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
8 វាយតំលៃនិងត្រួតពិនិត្យ ការអនុម័តលើប្រាក់កម្ចីយោងតាមគោលការណ៍ឥណទាននិងសេចក្តីណែនាំរបស់គ្រឹះស្ថាន
9 តំណាងឱ្យស្ថាប័នទំនាក់ទំនងសាធារណៈនិងទំនាក់ទំនងក្នុងតំបន់ដែលបានកំណត់។
10 លើកកម្ពស់និងចូលរួមក្នុងសកម្មភាពសង្គម រួមមានឥណទានជាមួយការអប់រំ សុខភាពនិងការការពារបរិស្ថាន រួមទាំងការជួយដល់អតិថិជនក្នុងការកែលំអរអាជីវកម្មរបស់ពួកគេតាមរយៈការពិគ្រោះយោបល់ឬតាមរយៈការផ្តល់ឧទាហរណ៍ដ៏ល្អពីអាជីវកម្មជោគជ័យ។
11 កិច្ចការងារផ្សេងៗទៀតត្រូវបានកំណត់ដោយ ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។

លក្ខខណ្ឌតម្រូវ៖

1 បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬ កំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង ឬ បរិញ្ញបត្រផ្នែកធនាគារ, ហិរញ្ញវត្ថុ, គណនេយ្យ,សេដ្ឋកិច្ច, គ្រប់គ្រង, ពាណិជ្ជកម្ម និងជំនាញដែលពាក់ព័ន្ធ។
2 មានបទពិសោធន៏យ៉ាងតិច ១ - ២ ឆ្នាំឡើងទៅទាក់ទងនិងវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ។
3 ពូកែខាងគណិតវិទ្យា និងជំនាញគណនាល្អ។
4 មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និងការដោះស្រាយបញ្ហា។
5 មានចំណេះដឹងអាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Ms Office ។
6 មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងអាចធ្វើការក្រោមសម្ពាធបាន។
7 មានឆន្ទៈក្នុងការរៀនអ្វីដែលថ្មីៗ និងរៀនឆាប់រហ័ស។
8 ពូកែខាងបង្វឹកក្រុម និងលើកទឹកចិត្តក្រុម។
9 ពូកែធ្វើផែនការ ការវិភាគឥណទាន និងមានឆ្នៃប្រឌិតក្នុងការលក់។
10 មានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត និងការដោះស្រាយបញ្ហា។
11 ភាពស្មោះត្រង់រួសរាយរាក់ទាក់និងអាចធ្វើការជាក្រុម។
12 ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ។

របៀបដាក់ពាក្យ៖

បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យ ណុង ហឹបហ្វាយនែនដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល Phatriya.Pheon@nhfinance.com.kh ។
សម្រាប់ព័ត៌មានបន្ថែមអំពីណុង ហឹបហ្វាយនែន សូមចូលទៅកាន់គេហទំព័រ www.nhfinance.com.kh ឬទាក់ទងទៅកាន់ទូរស័ព្ទលេខ 096 66 92 998 / 012 796 685 / 071 333 64 13
មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះដែលត្រូវបានទាក់ទងដើម្បីសម្ភាសន៍

Name Phatriya
Phone 071 333 6413
E-mail phathya009@gmail.com

Send this offer to a friend

Jobpending

Top Jobs

 All users who looking for job now.

Featured Free